ខុនដូផ្តល់ជូននូវរចនាបទទាន់សម័យ និង ជីវភាពបែបស៊ីវិល័យនៅក្នុងបរិយាកាសធម្មជាតិខៀវស្រងាត់ដែលមានមូលដ្ឋាននិងបរិក្ខាបែបទំនើប។

North Park ខុនដូបានរចនាឡើងដើម្បីបង្កើតរបៀបរស់នៅលំដាប់ពិភពលោក ដែលគ្មានកន្លែងណាមួយផ្សេងទៀតអាចប្រៀបបានឡើយ។ North Park ខុនដូរួមបញ្ចូលគ្នានូវការរចនាធំទូលាយទាំងផ្នែកខាងក្នុង និង ខាងក្រៅ ដែលមានសម្ភារៈបរិក្ខារទំនើបបែបរមណីយដ្ឋាន។ ជីវិតប្រចាំថ្ងៃរបស់លោកអ្នកនឹងត្រូវបានបំពេញដោយអារម្មណ៍ស្រស់ស្រាយបូករួមជាមួយនឹងឯកជនភាព។ នៅលើផ្ទៃដី 12 ហិចតាដែលរួមមានសួនច្បារយ៉ាងស្រស់ស្អាត North Park ខុនដូគឺរួមបញ្ចូលរវាងទំហំដ៏ធំទូលាយផ្នែកខាងក្នុង និង តំបន់ទីធ្លាជុំវិញដែលហំុព៌ទ្ធដោយធម្មជាតិពណ៍បៃតងដ៏ខៀវស្រងាត់របស់ខ្លួន ដែលនេះគឺជាចំនុចដំបូងដែលលោកអ្នកនឹងកត់សម្គាល់ឃើញនៅពេលដែលបានមកដល់North Park ខុនដូ។ ផ្ទុយទៅនិងអ្វីដែលខុនដូនៅកណ្តាលរាជធានីភ្នំពេញផ្តល់ជូន North Parkគឺមានទំហំបន្ទប់ធំទូលាយ ល្អសម្រាប់លោកអ្នកដែលចង់រស់នៅក្នុងតំបន់ស្ងប់ស្ងាត់ និងពោរពេញទៅដោយសុខសុវត្ថិភាព។

បន្ទប់គំរូដែលមានបំពាក់នូវឧបករណ៍ប្រើប្រាស់និងគ្រឿងបរិក្ខាទំនើបៗ បានចាប់បើកហើយ។

2017 artwork

 

រស់នៅបែបល្អប្រណិត

ទាញយកសៀវភៅគំរោង